04/09/2026
បច្ចុប្បន្នមិនគួរត្រូវផ្ដោតលើនិទ្ទេសពេកទេ ព្រោះមានអ្នកបាននិទ្ទេសល្អជាច្រើន គ្មានឱកាសបានទៅបន្តការសិក្សា ដោយសារគ្មានលុយផ្គត់ផ្គង់លើការចាយវាយប្រចាំថ្ងៃ។
បរិបទស្រុកខ្មែរសព្វថ្ងៃ និងទៅ២០ឆ្នាំខាងមុខទៀត ត្រូវការអ្នកជំនាញបច្ចេកទេសច្រើន ដែលប្រកបដោយឥរិយាបថការងារបែបអាជីព (ស្មោះត្រង់ ហ្មត់ចត់ គោរពពេលវេលា ការងារជាក្រុម)។ ដូច្នេះទាំងអ្នកធ្លាក់ទី១២ ទាំងអ្នកបាននិទ្ទេសល្អ ហើយគ្មានលុយរៀន។ ចូរទៅរៀននៅសាលា TVET-News តាមខេត្តរបស់ខ្លួនរៀងៗខ្លួន។
សូមទុកឱ្យអ្នកបាននិទ្ទេសល្អ និងមានលទ្ធភាពផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃភាគតិចទាំងនោះ ក្លាយជាបណ្ឌិតទៅចុះ ដើម្បីឱ្យប្រទេសយើងប្រកបដោយភាពចម្រុះនៃអ្នកចេះដឹង។