06/06/2026
សិង្ហបុរីបានសម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្រិតខ្ពស់ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ពិសេសសម្រាប់ពលរដ្ឋកម្ពុជាដែលមានបំណងចង់ទៅបម្រើការងារ ឬស្វែងរកឱកាសការងារនៅប្រទេសសិង្ហបុរី ក្រោមគោលការណ៍ «ឈ្នះ-ឈ្នះ» ដើម្បីទទួលបានផលប្រយោជន៍ និងការរីកចម្រើនទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី សិង្ហបុរីប្រចាំកម្ពុជា នៅថ្ងៃទី ៥ ខែមិថុនា ក្នុងឱកាសដែលសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។