Nano Sound Careers

Directions

Nano Sound Careers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nano Sound Careers, Recruiter, Village 3, Sangkat Boeng Salang, Khan Toul Kork, Phnom Penh.

21/10/2026
21/10/2026

ការត្រៀមខ្លួនមុនពេលសម្ភាសន៍ការងារ
JOB INTERVIEW PREPARATION

20/10/2026

កុំភ្លេចស្ថាប័ន និងមេដែលធ្លាប់បង្រៀនអ្នកតាំងពីចំណុចសូន្យ

មនុស្សគ្រប់រូបសុទ្ធតែមានថ្ងៃចាប់ផ្តើមពីចំណុចសូន្យ ថ្ងៃដែលយើងមិនទាន់មានបទពិសោធន៍ និងជំនាញគ្រប់គ្រាន់។ ប៉ុន្តែដោយសារមានស្ថាប័នដែលផ្តល់ឱកាស និងមេដឹកនាំដែលណែនាំ បង្ហាត់បង្រៀន ទើបយើងអាចរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងរីកចម្រើនមកដល់ថ្ងៃនេះ។

នៅពេលយើងមិនទាន់ចេះ គាត់បង្ហាត់បង្រៀន។ នៅពេលយើងធ្វើខុស គាត់ណែនាំឱ្យកែប្រែ។ នៅពេលយើងមិនទាន់មានសមត្ថភាព គាត់ផ្តល់ឱកាសឱ្យយើងរៀន និងបង្ហាញពីសមត្ថភាពរបស់ខ្លួន។ ទាំងនេះគឺជាគុណតម្លៃដែលយើងមិនគួរមើលរំលងឡើយ។

នៅពេលដែលយើងមានបទពិសោធន៍ មានតួនាទីល្អប្រសើរ និងទទួលបានភាពជោគជ័យ សូមកុំឱ្យសមិទ្ធផលទាំងនោះធ្វើឱ្យយើងភ្លេចកន្លែងដែលយើងធ្លាប់ចាប់ផ្តើម និងអ្នកដែលធ្លាប់ជួយតម្រង់ទិសយើង។

ការស្វែងរកឱកាសថ្មី និងការរីកចម្រើនក្នុងអាជីពមិនមែនជារឿងខុសទេ។ អ្វីដែលសំខាន់ គឺត្រូវចេះដឹងគុណ រក្សាភាពស្មោះត្រង់ និងផ្តល់ការគោរពដល់អ្នកដែលធ្លាប់ផ្តល់ឱកាសឱ្យយើងតាំងពីដំបូង។

មនុស្សដែលមានសមត្ថភាព អាចនាំខ្លួនឯងទៅរកភាពជោគជ័យ ប៉ុន្តែមនុស្សដែលមានគុណធម៌ គឺជាមនុស្សដែលមិនភ្លេចអ្នកធ្លាប់ជួយខ្លួនឱ្យឈានមកដល់ថ្ងៃនេះ។

ចូរខិតខំអភិវឌ្ឍខ្លួន និងបន្តដំណើរទៅមុខដោយមោទនភាព ប៉ុន្តែកុំភ្លេចដើមកំណើត និងគុណបំណាច់របស់អ្នកដែលធ្លាប់បង្ហាត់បង្រៀនយើង។

ជោគជ័យធ្វើឱ្យយើងរីកចម្រើន តែការដឹងគុណធ្វើឱ្យយើងមានតម្លៃ។

#ការដឹងគុណ #ភាពស្មោះត្រង់ #កុំភ្លេចដើមកំណើត #គុណធម៌ក្នុងការងារ

16/10/2026

We are Hiring!
Stock Assistant
Apply now: 078 799 985, 086358577

13/10/2026

HR មកវិញហើយ បេក្ខជនអាចដាក់ពាក្យមកបាន ចាំកាលទៀត ភ្ជុំចប់ហើយ 😅🫶

ក្នុងឱកាសដ៏ប្រពៃនៃ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សូមគោរពជូនពរដល់ បងប្អូនប្រជាពលរដ្ឋ បុគ្គលិក បេក្ខជន អតិថិជន និងដៃគូទ...
09/10/2026

ក្នុងឱកាសដ៏ប្រពៃនៃ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សូមគោរពជូនពរដល់ បងប្អូនប្រជាពលរដ្ឋ បុគ្គលិក បេក្ខជន អតិថិជន និងដៃគូទាំងអស់ សូមជួបប្រទះតែ សេចក្តីសុខ សុភមង្គល សុខភាពល្អ សំណាងល្អ និងភាពចម្រើនគ្រប់ប្រការ។

សូមឱ្យបុណ្យកុសលដែលបានសាងរួមគ្នា នាំមកនូវ សន្តិភាព ភាពរុងរឿង និងជោគជ័យ ជូនដល់ក្រុមគ្រួសាររបស់លោកអ្នកគ្រប់ៗគ្នា។
សូមធ្វើដំណើរទៅកាន់ស្រុកកំណើត និងទីកន្លែងនានា ប្រកបដោយសុខសុវត្ថិភាព និងសូមឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅ និងត្រឡប់មកវិញ។

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏🌸

ដោយក្តីគោរព និងជូនពរពី
នាយកដ្ឋានធនធានមនុស្ស (HR)

——————————————————————————
English Below:
On the auspicious occasion of Pchum Ben Festival, we would like to extend our warmest wishes to all employees, candidates, customers, partners, and everyone.

May you and your families be blessed with happiness, good health, peace, prosperity, good fortune, and success in all your endeavors.
May this sacred occasion bring peace, unity, and blessings to you and your loved ones.

Wishing everyone a safe journey to your hometowns and destinations. May you travel safely and return home safely to your loved ones.
Happy Pchum Ben Festival! 🙏🌸

With best wishes,
Human Resources Department (HR)

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏បិណ្ឌ១៣សូមឲ្យពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ប្រព្រឹត្តទៅដោយសេចក្តីសុខ សន្តិភាព ...
09/10/2026

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏
បិណ្ឌ១៣
សូមឲ្យពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ប្រព្រឹត្តទៅដោយសេចក្តីសុខ សន្តិភាព និងសុភមង្គល។
សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងក្រុមគ្រួសារ
ជួបតែសេចក្តីសុខ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
English Below
🙏 Blessed Pchum Ben Festival – Kan Ben Ceremony 🙏
Ben 13
May the Kan Ben Ceremony – Ben 13 bring peace, happiness, blessings, and prosperity to everyone.
May all Cambodian families enjoy good health, happiness, harmony, and success in every endeavor

សេចក្ដីជូនដំណឹង!ច្បាស់ការហើយ ឈប់តែ៣ថ្ងៃទេ
08/10/2026

សេចក្ដីជូនដំណឹង!
ច្បាស់ការហើយ ឈប់តែ៣ថ្ងៃទេ

08/10/2026

ថ្ងៃ៨ហើយ ត្រៀមវេចបង្វិចហើយនៅ Teamយើង 🙂‍↔️🤣

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏បិណ្ឌ១២សូមឲ្យពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ប្រព្រឹត្តទៅដោយសេចក្តីសុខ សន្តិភាព ...
08/10/2026

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏
បិណ្ឌ១២
សូមឲ្យពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៣ ប្រព្រឹត្តទៅដោយសេចក្តីសុខ សន្តិភាព និងសុភមង្គល។
សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងក្រុមគ្រួសារ
ជួបតែសេចក្តីសុខ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
English Below
🙏 Blessed Pchum Ben Festival – Kan Ben Ceremony 🙏
Ben 12
May the Kan Ben Ceremony – Ben 12 bring peace, happiness, blessings, and prosperity to everyone.
May all Cambodian families enjoy good health, happiness, harmony, and success in every endeavor

Address

Village 3, Sangkat Boeng Salang, Khan Toul Kork
Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when Nano Sound Careers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category