យុត្តិធម៏

Call Directions Contact the business

យុត្តិធម៏ ភាពត្រឹមត្រូវ ចំណុះឲ្យយុត្តិធម៌

មតិពី ទំព័រ យុត្តិធម៌-JUSTICE“បទល្មើសចរាចរណ៍ និងចំណាត់ការរបស់នគរបាលយុត្តិធម៌” ១-គ្រោះថ្នាក់ចរាចរណ៍ដែលជនល្មើសបើកបុកជនរងគ្...
01/08/2026

មតិពី ទំព័រ យុត្តិធម៌-JUSTICE“បទល្មើសចរាចរណ៍ និងចំណាត់ការរបស់នគរបាលយុត្តិធម៌”

១-គ្រោះថ្នាក់ចរាចរណ៍ដែលជនល្មើសបើកបុកជនរងគ្រោះបណ្តាលឲ្យស្លាប់ គឺជាបទល្មើសព្រហ្មទណ្ឌ។ ការរត់គេចខ្លួនពីកន្លែងគ្រោះថ្នាក់ ដោយមិនខ្វល់ពីការសង្គ្រោះជនរងគ្រោះ និងក្នុងគោលដៅគេចវេសពីការទទួលខុសត្រូវ គឺជាស្ថានទម្ងន់ និងជាបទល្មើសព្រហ្មទណ្ឌថ្មីមួយទៀត (បទរត់គេចខ្លួន)។

២-ក្រៅពីខុសនឹងច្បាប់ អំពើរបស់ជនល្មើស ត្រូវបានសាធារណជនវាយតម្លៃថាគ្មានសីលធម៌ និងគ្មានការអាណិតអាសូរបន្តិចសោះ។

៣-សាធារណជនតាមបណ្តាញសង្គម ជាមតិពលរដ្ឋស្នើឲ្យមានចំណាត់ការផ្លូវច្បាប់ និងជជែកវែកញែកដោយមានការបារម្ភអំពីយុត្តិធម៌តាមផ្លូវច្បាប់ ភ្ជាប់រឿងវណ្ណ: (ឧកញ៉ា និងកូនឧកញ៉ា)។ បញ្ហាវណ្ណ: និងការយល់ឃើញបែបនេះគឺគ្រោះថ្នាក់ណាស់សម្រាប់សង្គម ហើយមានតែការអនុវត្តច្បាប់តឹងរ៉ឹង និងត្រឹមត្រូវប៉ុណ្ណោះទើបអាចដោះស្រាយ និងរក្សាការជឿទុកចិត្តពីប្រជាពលរដ្ឋ។

៤- ប្រជាពលរដ្ឋ និងសាធារណជនតាមបណ្តាញសង្គមបង្ហាញការខកចិត្ត ក្រោយពីមានការបង្ហោះរូបប៉ុន្មានសន្លឹក។ រូបភាពនិយាយ និងពន្យល់ថា : ជនល្មើសជាអ្នកមានទ្រព្យ ត្រូវបាននាំទៅបន្ទប់ធ្វើការរបស់មន្ត្រី, មិនមែនបន្ទប់ស្តាប់ចម្លើយ, ការស្តាប់ចម្លើយរឿងបទល្មើស ប្រែទៅជារឿងណែនាំ និងអប់រំរឿងចរាចរណ៍ រឿងបុករត់ និងរឿងហិង្សាទៅវិញ។ គោលដៅប្រជាជនមិនមែនចង់ដឹងអំពីច្បាប់នោះទេ គឺការអនុវត្តច្បាប់ដែលត្រឹមត្រូវ។ គ្រប់ជនល្មើស គប្បីអនុវត្តនីតិវិធីព្រហ្មទណ្ឌដូចគ្នា និងទទួលបានសិទ្ធិដូចគ្នា មិនថាជាកូនឧកញ៉ា ឬពលរដ្ឋធម្មតានោះទេ។ “ការអនុវត្តច្បាប់របស់នគរបាលមិនគប្បីមានស្តង់ដារខុសគ្នា សូម្បីកន្លែងស្តាប់ចម្លើយនោះទេ, ការជឿជាក់លើរឿងយុត្តិធម៌ មិនមែនតែរឿងតុលាការមួយមុខនោះទេ គឺចំណាត់ការគ្រប់តួអង្គពាក់ព័ន្ធ។ ករណីនេះជាឧទាហរណ៍ស្រាប់បង្ហាញថា ពលរដ្ឋបន្តមិនជឿទុកចិត្ត”។

៥-ការតាមដានរបស់ប្រជាពលរដ្ឋ គឺជារឿងល្អ និងជាការស្ថាបនាតាមដានក្នុងសង្គមនីតិរដ្ឋ។ ពលរដ្ឋចាប់ផ្តើមសកម្ម រដ្ឋនឹងកាន់តែតម្លាភាព និងឆ្ពោះទៅមុខ។ ព្យាយាមកែលម្អ និងបន្តអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។ ពលរដ្ឋមិនចង់បានការបកស្រាយ មិនចង់បានរូបភាពឲ្យសមចិត្ត ឬរូបភាពដាក់ខ្នោះនោះទេ គាត់ចង់បានតួអង្គអនុវត្តច្បាប់ អនុវត្តតួនាទីពិតប្រាកដ ទោះជាគ្មានការតាមដានពីពលរដ្ឋក៏ដោយ។

៦-ផ្តើមពីរឿងនេះ គឺបង្ហាញថា “យុត្តិធម៌ជាបញ្ហាគ្រប់អង្គភាព គ្រប់ស្ថាប័ន មិនមែនតែរឿងវិស័យតុលាការមួយមុខនោះទេ។ រឿងណាដែលមិនត្រឹមត្រូវ គឺពលរដ្ឋខ្មែរនឹងនិយាយថាអយុត្តិធម៌។ យុត្តិធម៌ ត្រូវការ ការអនុវត្តច្បាប់ដោយស្មោះត្រង់ ដោយត្រឹមត្រូវតាមច្បាប់”

➡️ The report found that more than half of the countries surveyed reported cybercrime now accounting for 30% of all crim...
18/06/2026

➡️ The report found that more than half of the countries surveyed reported cybercrime now accounting for 30% of all crimes recorded nationally.
🔵 Ransomware: More than 135,000 ransomware-related attacks, affecting sectors such as real estate, manufacturing and financial services.
🔵 DDoS attacks: A 92% increase in 2024 compared to the previous year.
🔵 AI-driven crime: Discussions about deepfakes on forums and channels popular among Southeast Asian threat actors increased by 600% from February to June 2024.
🔵 Phishing: 5.5 out of every 1,000 individuals had clicked on phishing links monthly – approximately twice the global average – with cloud applications the primary targets.
🔵 Data breaches: System intrusions accounted for approximately 80% of all data breaches, with malware and ransomware present in 83% and 51% of case

https://www.interpol.int/News-and-Events/News/2026/New-INTERPOL-report-highlights-escalating-cyber-threats-across-Asia-and-South-Pacific

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់ស...
17/06/2026

សេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

Address

St. 337, Toul Kork District
Phnom Penh

Telephone

+85598900983

Website

Alerts

Be the first to know and let us send you an email when យុត្តិធម៏ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to យុត្តិធម៏:

Shortcuts

Share