19/06/2026
អេផ្លើស ជាក្រុមហ៊ុនដែលបានបង់ពន្ធច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ ៨៦ ក្នុងឆ្នាំ ២០២១ លេខ ១០៤ ក្នុងឆ្នាំ ២០២២ និង១២៤ ក្នុងឆ្នាំ២០២៥ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ឆ្នាំ២០២៥។
ការទទួលបាននូវការកោតសរសើរនេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមហ៊ុនយើងខ្ញុំ និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងអនុលោមភាពតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន អេផ្លើស ខនសាល់ធីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងទំនុកចិត្តពីដៃគូអាជីវកម្ម អតិថិជន និងក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ។