ក្រុមហ៊ុនស្ត្រីមេផ្ទះម៉ែត

ក្រុមហ៊ុនស្ត្រីមេផ្ទះម៉ែត នេះគឺជាផេកក្រុមហ៊ុនសំអាតការងារមេផ្ទះ មើលក្មេង មើលមនុស្សចាស់ ស្នាក់នៅក៍មាន 016793527
https://t.me/maidcleaningcom

✍️ខ្ញុំ​ធ្វើ​ការ ប្រពន្ធខ្ញុំអត់ធ្វើអីផង នៅតែផ្ទះមើលកូន…😌!ចាំណាប្រុសៗ… ការធ្វើការងារ រកលុយ  វាមិនអាចលុបនូវការទទួលខុសត្រូ...
14/02/2026

✍️ខ្ញុំ​ធ្វើ​ការ ប្រពន្ធខ្ញុំអត់ធ្វើអីផង នៅតែផ្ទះមើលកូន…😌!

ចាំណាប្រុសៗ… ការធ្វើការងារ រកលុយ វាមិនអាចលុបនូវការទទួលខុសត្រូវរបស់អ្នកនៅផ្ទះទេ សុំកុំអាងថាធ្វើការងារ រកលុយបានតិចតួច មកផ្ទះមិនធ្វើការងារផ្ទះអោយសោះ!
ប្រពន្ធនៅផ្ទះ នាងក៏ធ្វើការដែរ…ធ្វើដោយមិនមានម៉ោងចេញ ឬម៉ោងសម្រាកឡើយ!

បាយម្ហូប ចានឆ្នាំង បោសជូត បោកគក់ ដើររផ្សារ មើលថែកូន-ល-។ភាពច្របូកច្របល់ កូនៗត្រូវការនាងមិនឈប់។
ហើយវាជាការងារគ្មានប្រាក់ខែ គ្មានសៅរ៍ អាទិត្យ គ្មានថ្ងៃបុណ្យ គ្មាន សូម្បីអ្នកមើលឃើញ និងអោយតម្លៃ…សួរថាអ្នកណាព្រមធ្វើ ក្រៅពីប្រពន្ធអ្នក?

ការផ្តល់ហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​ជា​មាតាបិតា​គឺ​មិនអាចជំនួសដោយលុយបាន​ទេ។

លុយ កាក់ មិនអាចជំនួសវត្តមាន និងទំនួលខុសត្រូវជាប្ដី ជាឪពុកបានឡើយ…ហើយការមិនចូលរួ

***បើកFacebookប៉ុន្មានថ្ងៃនេះ មានការគាំងជាខ្លាំង ***នារីមានបន្ទុកគ្រួសារ មិនស្អាតដូចនារីគេថែខ្លួនទេ" ឃ្លាមួយម៉ាត់នេះ សាម...
09/02/2026

***បើកFacebookប៉ុន្មានថ្ងៃនេះ មានការគាំងជាខ្លាំង ***

នារីមានបន្ទុកគ្រួសារ មិនស្អាតដូចនារីគេថែខ្លួនទេ" ឃ្លាមួយម៉ាត់នេះ សាមញ្ញតែវាបង្កប់នូវភាពឈឺចាប់ និងការលះបង់ដែលមនុស្សប្រុសខ្លះមើលមិនឃើញ។

ផ្ញើជូនប្ដីដែលភ្នែកស្រវាំងនឹងផ្កាក្រៅផ្ទះ៖
បងសរសើរស្រីខាងក្រៅថាស្អាត បងថាគេសមសួន គេចេះរៀបខ្លួន... ចុះបងធ្លាប់ងាកមកមើលប្រពន្ធដែលនៅផ្ទះទេ? នាងមិនស្អាត ព្រោះនាងរវល់តែថែផ្ទះដែលបងរស់នៅ ថែកូនដែលជាឈាមជ័ររបស់បង និងថែចំណីអាហារឱ្យបងពិសា។ នាងលះបង់ "សម្រស់" ដើម្បី "សាងសុភមង្គល" ឱ្យគ្រួសារ។ បើបងចង់ឱ្យប្រពន្ធស្អាតដូចស្រីក្រៅផ្ទះ ងាយណាស់! សាកឱ្យនាងរស់នៅស្រួល ចាយលុយមិនបាច់គិត និងមានពេលថែខ្លួនដូចស្រីម្នាក់នោះទៅ មើលថាតើនាងស្អាតលើសគេប៉ុណ្ណា? កុំយក "ភាពហត់នឿយ" របស់ប្រពន្ធ ទៅធ្វើជាលេសដើម្បី "ក្បត់ចិត្ត" ទៅរកស្រីថ្មី។

ផ្ញើជូន "ស្រីល្អ" ដែលចូលចិត្តញ៉េញ៉ងប្តីគេ៖
កុំអួតថាខ្លួនឯងស្អាត បើសម្រស់ដែលនាងមាន បានមកពីការចាយលុយដែលប្រពន្ធគេខំសន្សំ។ កុំមោទនភាពនឹងការដណ្តើមបាន ព្រោះបើងាយដណ្តើមបានពីប្រពន្ធដើមដែលធ្លាប់រួមសុខទុក្ខមក ថ្ងៃក្រោយគេក៏ងាយបោះបង់នាងចោលដូចសម្រាមដែរ។ ស្អាតតែសំបក តែបើចរិត "ដណ្តើមរបស់គេ" គេមិនហៅថាស្រីថ្លៃថ្នូរទេ គេហៅថា "ស្រីថោកផ្ញើប្រាណលើទឹកភ្នែកអ្នកដទៃ"។

សេចក្តីសន្និដ្ឋាន៖
មនុស្សប្រុសដែលឆ្លាត គេសាងប្រពន្ធឱ្យទៅជា "ព្រះនាង"។ ចំណែកមនុស្សប្រុសដែលល្ងង់ គេបោះបង់ "ពេជ្រ" នៅក្នុងផ្ទះ ដើម្បីទៅរើសយក "កម្ទេចកញ្ចក់" ដែលមានពន្លឺភ្លឹបភ្លែតនៅចិញ្ចើមផ្លូវ។
#តម្លៃភរិយា #ស្មោះត្រង់ #មេរៀនជីវិត #ស្រីលួចប្តីគេ #គ្រួសារគឺជាអ្វីៗគ្រប់យ៉ាង

មែនអត់ម៉ាក់😁😁
04/02/2026

មែនអត់ម៉ាក់😁😁

ប្រពន្ធដែលល្អមានក្នុងគ្រួសារមួយ ...👩🤱តាំងពីព្រឹកដល់យប់ ខ្ញុំរវល់ជាមួយការងារផ្ទះ កិច្ចការដែលខ្ញុំរាយបញ្ជីទាំងអស់នោះ មួយថ្...
04/02/2026

ប្រពន្ធដែលល្អមានក្នុងគ្រួសារមួយ ...👩🤱

តាំងពីព្រឹកដល់យប់ ខ្ញុំរវល់ជាមួយការងារផ្ទះ កិច្ចការដែលខ្ញុំរាយបញ្ជីទាំងអស់នោះ មួយថ្ងៃគ្មានពេលគ្រប់គ្រាន់ទេ។
ការថែទាំកូនតូច៖
- ធ្វើម្ហូប អាហារ បោកគក់ ចុកពោះ ឈឺ ដេក... រាល់រឿងតូចតាចដែលធ្វើអោយម្តាយហត់នឿយ បូករួមទាំងការងារពីតូចរហូតដល់ធំ ដែលត្រូវតែធ្វើមុនប្តីមកផ្ទះ! បើមិនទាន់ធ្វើទេ ធ្វើរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ប្រពន្ធហត់!
មនុស្សទៅធ្វើការហើយរកបានច្រើនឬតិចក៏នៅតែ«រកលុយ»។ មិនថាប្រពន្ធនៅផ្ទះរកបានប៉ុន្មានទេ នាងគ្រាន់តែជាប៉ារ៉ាស៊ីតទំនេរប៉ុណ្ណោះ។
មិនចេញក្រៅ គ្មានមិត្តភ័ក្ដិ មិនប៉ះពាល់វប្បធម៌ខាងក្រៅ។ ប្រពន្ធទាំងពីរអស់កម្លាំង និងឯកោ។
ការជួបស្វាមីដែលចេះយោគយល់ យល់ចិត្ត និងចង់ចែករំលែក ទោះបីគ្រាន់តែបោសផ្ទះឲ្យប្រពន្ធ ឬសម្អាតរបស់ក្មេងលេងក៏ដោយ ចាត់ទុកថាជាការលួងលោមចិត្ត ១០ ដង។ ការជួបបុរសគ្មានបេះដូង និងមិនចេះខ្វល់ខ្វាយ ដែលមើលឃើញប្រពន្ធខ្លួនជាម៉ាស៊ីនបង្កើតកូន គ្មានប្រាក់ខែ ជាអ្នកបម្រើដោយឥតគិតថ្លៃ និងរីករាយនឹងជីវិតដោយគ្មានចេតនាចង់កសាងគ្រួសារដែលខ្លួនកំពុងរស់នៅនោះ ចាត់ទុកថាជាការខ្ជះខ្ជាយ។
កុំបន្ទោសមនុស្សស្រីដែលល្ងង់ពេក។ កុំប្រៀបធៀបប្រពន្ធអ្នកដទៃជាមួយខ្លួនឯង ដោយមិនមើលកញ្ចក់មើលពីភាពខុសគ្នារវាងប្តីនិងអ្នក...
មានពាក្យមួយឃ្លាថា ស្ត្រីមានសុភមង្គល ជាស្ត្រីស្លូតបូត។ ស្ត្រីហត់នឿយគឺជាស្ត្រីដែលឆាប់ខឹង។ តែនោះជាសិទ្ធិ។ បើអ្នកមិនចង់ឱ្យប្រពន្ធរបស់អ្នកអន់ចិត្ត អ្នកត្រូវមើលខ្លួនឯងនោះជាការស្រេច។

ទម្រាំស្លៀករួច ហត់ដែរនឹង😩😁
03/02/2026

ទម្រាំស្លៀករួច ហត់ដែរនឹង😩😁

តាំងពីខ្ញុំក្លាយជាម្តាយមកខ្ញុំលែងស្គាល់ថាសិតសក់ជាអ្វីទៀតហើយ🫩 រាល់ថ្ងៃនេះរកតែពេលញ៉ាំបាយនឹងគេងឱ្យមានកម្លាំងទៅគ្រប់គ្រាន់ហើ...
03/02/2026

តាំងពីខ្ញុំក្លាយជាម្តាយមកខ្ញុំលែងស្គាល់ថាសិតសក់ជាអ្វីទៀតហើយ🫩 រាល់ថ្ងៃនេះរកតែពេលញ៉ាំបាយនឹងគេងឱ្យមានកម្លាំងទៅគ្រប់គ្រាន់ហើយ😔

ម៉ែៗណាចឹងខ្លះ ទូរសព្ទរាល់ថ្ងៃមានតែរូបកូនទេ និយាយពីថាថតៗ ចង់គាំងទូរសព្ទ័ហើយ  លុបរូបខ្លួនឯងទៀតនៅតែពេញ🤣🤣
03/02/2026

ម៉ែៗណាចឹងខ្លះ ទូរសព្ទរាល់ថ្ងៃមានតែរូបកូនទេ និយាយពីថាថតៗ ចង់គាំងទូរសព្ទ័ហើយ លុបរូបខ្លួនឯងទៀតនៅតែពេញ🤣🤣

ខ្ញុំអាយុ 32 មានកូនពីរនាក់ជីវិតវិញរស់រវើកមិនថាថ្ងៃមិនថាយប់ទេ🥴ចុះម៉ាក់ៗមានកូនប៉ុន្មានហើយ?ជីវិតម៉េចដែរ?🥴
03/02/2026

ខ្ញុំអាយុ 32 មានកូនពីរនាក់ជីវិតវិញរស់រវើកមិនថាថ្ងៃមិនថាយប់ទេ🥴ចុះម៉ាក់ៗមានកូនប៉ុន្មានហើយ?ជីវិតម៉េចដែរ?🥴

អ្នកដែលថានៅផ្ទះមើលកូនស្រួលទាល់តែបះក្មេងរពឹសបានដឹងថាហត់ប៉ុណ្ណា!រៀបពីមុខរាយខាងក្រោយរៀបខាងក្រោយរាយពីមុខ😩
02/02/2026

អ្នកដែលថានៅផ្ទះមើលកូនស្រួលទាល់តែបះក្មេងរពឹសបានដឹងថាហត់ប៉ុណ្ណា!រៀបពីមុខរាយខាងក្រោយរៀបខាងក្រោយរាយពីមុខ😩

មានអ្នកដឹងទេថាស្ត្រីមេផ្ទះហត់ប៉ុណ្ណា
31/01/2026

មានអ្នកដឹងទេថាស្ត្រីមេផ្ទះហត់ប៉ុណ្ណា

អ្នកខ្លះថា កូនខ្ចីបានដេកពេញភ្នែក🥹កូនបៅងាកតែខ្លួនមិនរួចផងណឹង😫 បើបៅដោះគោ ក៏នៅតែឡើងឆុង យ៉ាងយូរ ២ ម៉ោងម្ដងដែរ😫 បៅហើយខ្លាចកូន...
30/01/2026

អ្នកខ្លះថា កូនខ្ចីបានដេកពេញភ្នែក🥹កូនបៅងាកតែខ្លួនមិនរួចផងណឹង😫
បើបៅដោះគោ ក៏នៅតែឡើងឆុង យ៉ាងយូរ ២ ម៉ោងម្ដងដែរ😫 បៅហើយខ្លាចកូនក្អែរ ខ្លាចឈ្លក់ ខ្លាចដេកលក់ កិនកូន…អើយ….ងាកនោម ងាកប្ដូរកន្ទប ងាកប្ដូរខោ ងាកជូតគូថ…យកអីមកគិយថាបានដេកពេញភ្នែក??? ដែលមានកូននៅអ្នកនិយាយណឹង?

គេសួរខ្ញុំថាធ្វើអីខ្លះពេញមួយថ្ងៃ?វាដូចជាឈឺចាប់ខ្លាំងណាស់ក្នុងការឆ្លើយសំណួរនេះ🥹
30/01/2026

គេសួរខ្ញុំថាធ្វើអីខ្លះពេញមួយថ្ងៃ?វាដូចជាឈឺចាប់ខ្លាំងណាស់ក្នុងការឆ្លើយសំណួរនេះ🥹

Address

Phnom Penh
12000

Telephone

+855964747402

Website

Alerts

Be the first to know and let us send you an email when ក្រុមហ៊ុនស្ត្រីមេផ្ទះម៉ែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share