JOBs Plc

JOBs Plc We are recruitment agency, our business objective is to ease Cambodian in looking for job as well as the company for staff recruitment.

To help unemployment in Cambodia to get their dream job. Be a part of your success. Be a business partner with you. ទំព័រស្វែងរកការងារ ដែលយល់ចិត្តលោកអ្នក

05/04/2021

ការចាកចេញរបស់អ្នកបានធ្វើឲ្យមនុស្សម្នាក់ឬច្រើនញញឹម 😊!

Credit to

✍️  #សម្ភាសន៍ការងារជោគជ័យ  #យល់ដឹងពីការសម្ភាសន៍និងគណៈកម្មការ 😃យើងម្នាក់ៗមានអារម្មណ៍ល្អ ដូចហោះឡើងមេឃទៅហើយ😁 ពេលបានឮខាងក្រុ...
19/12/2020

✍️ #សម្ភាសន៍ការងារជោគជ័យ #យល់ដឹងពីការសម្ភាសន៍និងគណៈកម្មការ 😃
យើងម្នាក់ៗមានអារម្មណ៍ល្អ ដូចហោះឡើងមេឃទៅហើយ😁 ពេលបានឮខាងក្រុមហ៊ុនតេប្រាប់ថា អ្នកបានជាប់ហើយសម្រាប់ការសម្ភាសពីសប្ដាហ៍មុន នៅខណៈមួយដែលយើងកំពុងតែស្វែងរកការងារ ឬចង់បានការងារដែលប្រសើជាងពេលបច្ចុប្បន្ន។
ស្ទើរតែមនុស្សគ្រប់រូប តែងឆ្លងកាត់ជីវិតការងារ ហើយមុនពេលចូលបម្រើការងារ អ្នកត្រូវឆ្លងកាត់ការសម្ភាសន៍ ទោះបែបបទណាក៏ដោយ។
សម្ភាសន៍ការងារត្រូវធ្វើឡើងតាមបទដ្ឋានខុសៗគ្នា ជាផ្លូវការនិងមិនផ្លូវការ។ ខ្ញុំនឹងអង្កន់លំអិតតាមលក្ខខណ្ឌដែលអាចចែករំលែកបាន។
យើងខ្ញុំសូមបែងចែកជាពីរដំណាក់កាល សម្រាប់ការបរិយាយនេះ #
- មុនពេលសម្ភាសន៍
- ក្រោយពេលសម្ភាសន៍
ដំណាក់កាលទាំងពីរនេះ “មុនពេលសម្ភាសន៍” មានភាពសំខាន់បំផុត។
1. #មុនពេលសម្ភាសន៍៖
អ្នកត្រូវតាំងខ្លួនអោយមាំសម្រាប់មុខដំណែងដែលខ្លួនពេញចិត្ត។
ខាងក្រោមជាអ្វីដែលត្រូវដឹង #
- ច្បាស់ថាមុខដំណែងណាមួយដែលអ្នករើស មិនគួរស្រពិចស្រពិល មនុស្សច្បាស់លាស់ តែងមានជម្រើសមួយសម្រាប់ខ្លួនឯង
- សិក្សាពីការពិព័រណ៍ការងាររបស់អង្គភាពនោះ (JD: Job Description) លើចំនុចសំខាន់ៗ ឬអាចចោតសួរគណៈកម្មការពេលជិតបញ្ចប់ការសម្ភាសន៍
- សិក្សាពីក្រុមហ៊ុន អំពីទិដ្ឋភាពទូទៅ ប្រភេទអាជីវកម្ម ផលិតផល សេវាកម្មដែលក្រុមហ៊ុនកំពុងប្រត្តិបត្តិ ឬការតម្រង់ទិសថ្មីៗដែលអ្នកបានស្វែងយល់
- ត្រៀមសំណួរមួយឬពីរទៅកាន់គណៈកម្មការសម្ភាសន៍, ឧ. ខ្ញុំចង់ដឹងពីចនាសម្ព័នក្នុងនាយកដ្ឋានដែលខ្ញុំដាក់ពាក្យ, ឧបសគ្គការប្រឈមសម្រាប់មុខដំណែងដែលអ្នកកំពុងសម្ភាសន៏, មិនចាំបាច់មានសំណួរទីបីទេ អ្នកអាចសួរសំនួរផ្សេង ពីនេះបាន, បើគ្មានសំនួរសួរ វាហាក់បីដូចជាអ្នកមិនមានភាពក្លាវក្លាសម្រាប់ឳកាសនោះទេ
- រៀបចំខ្លួនអោយបានសមរម្យទៅតាមបែបបទការងារ ជាការស្នើរសុំសម្លៀកបំពាក់ អាវស សំពត់ខោខ្មៅ សក់សមរម្យ ត្រូវស្គាល់ទីតាំងសម្ភាសន៍មុន កុំមកយឺតអី បើយឺតត្រូវទាក់ទងក្រុមហ៊ុនមុនជាមួយមូលហេតុច្បាស់លាស់ មិនមែនមកពីចរាចរណ៍ ច្រលំពេល ឬរវល់ វាជាលេសទេ
- ការណាត់សម្ភាសន៍ ជាទូទៅភាគីនិយោជកនឹងប្រាប់អ្នកមុនមួយថ្ងៃមុនការសម្ភាសន៍ កម្រណាស់ដែលប្រាប់ថ្ងៃនឹងសម្ភាសន៍ស្អែក បើអ្នកមិនអាចមកបាន ឬមើលទៅមិនអាចសុំច្បាប់បាន ត្រូវឆ្លើយតបភ្លាមៗ អាចសុំប្ដូរថ្ងៃ តែត្រូវព្យាយាមតាមការណាត់ជាមុនសិន
- យកប្រវត្តិរូបការងារ(CV: Curriculum Vitae)មកមើលឡើងវិញអាននិងគិតពីវា គួររឹលឹកថាក្នុងប្រវត្តិរូបការងាររបស់អ្នក ប្រសិនបើអ្នកច្បាស់ពីការផ្លាស់ប្ដូររបស់អ្នក គួរដាក់ការរំពឹងទុកប្រាក់ខែ ពេលវេលាដែលអាចចាប់ផ្ដើមការងារថ្មី។ អនុញ្ញាតអោយខ្ញុំងាកទៅក្រោយបន្តិច ប្រវត្តិរូបរបស់អ្នកមិនគួរសរសេរលើសពី បីទៅបួនទំព័ររួមទាំលិខិតអម(CL: Cover Letter) ត្រូវសរសេរបែបសាមញ្ញ ងាយរកទិន្នន័យពេលនិយោជកអាន វាជាកត្តាដំបូងដែលជួយអោយយើងជាប់ការជំរុះវគ្គដំបូង គ្រប់ឯកសារដែលផ្ញើរទៅនិយោជក និយាយចំពោះអីម៉ែល email និងនិយាយជារូម គួរតែជាប្រភេទដែលមិនអាចកែបាន(pdf.) ហើយដាក់រួមគ្នាតែមួយទម្រង់បានហើយ(all in one file)
- សំណួរដែលតែងតែសួរពីគណៈកម្មការ # មុននឹងសម្ភាសន៍គណៈកម្មការនឹងសួរពីរបីសំណួរពីនេះនោះដើម្បីអោយអ្នកបាត់ភ័យនិងជាការស្វាគមន៍ អាចពាក់ព័ន្ធនឹងទួនាទីដែលដាក់ពាក្យ ដឹងការផ្សព្វផ្សាយតាមណា, បន្ទាប់គាត់នឹងណែនាំពីទិដ្ឋភាពពីក្រុមហ៊ុន និងគណៈកម្មការ, សំណួរដំបូងតែងតែ អោយរៀបរាប់ពីខ្លួនឯង, បទពិសោធន៍របស់អ្នក, ពិព័រណ៍ការងារ (JD) ដែលអ្នកកំពុងសម្ភាសន៍, គោលដៅអាជីពនិងជីវិត, កម្រិតនៃការវិភាគរបស់អ្នក, ការច្នៃប្រឌិត, ភាពស្មោះត្រង់, ប្រត្តិកម្មរហ័ស (ប្រសិនបើខ្ញុំសួរមិត្តរបស់អ្នក ពីរចំណុចអំពីអ្នក តើគាត់និងនិយាយអ្វីពីអ្នក), មូលហេតុនៃការឈប់, អ្វីជា KPI សម្រាប់មុខដំណែងនេះ ឬការងារច្ចុប្បន្នរបស់អ្នក, រយៈពេលប៉ុន្មានអ្នកនឹងធ្វើការជាមួយយើងខ្ញុំ, មានផ្សេងពីនេះទៀតទៅតាមតួនាទី
- ទម្រង់នៃការសម្ភាសន៍មានច្រើនបែប # ការសម្ភាសបែបកាប់ចាក់(Stress Interview) អាចនឹងមានការបង្ករ ភាពមិនគួរសមផ្សេងៗ ពីគណៈកម្មការដើម្បីស្ទង់ចិត្តបេក្ខជន, ការសម្ភាសជាក្រុមដោយមានបេក្ខជនលើសពីពីរនាក់ចូលរួម, ការសម្ភាសដោយមានគណៈកម្មការច្រើនលើសពីពីរ, ចំណាំ៖ គ្រប់ការសម្ភាសន៍ ភាគច្រើនតែងមានគណៈកម្មការម្នាក់ មកពីខាងធនធានមនុស្ស ផ្សេងពីនេះពីប្រធានសម៉ី ឬផ្នែកពាក់ព័ន្ធ, ការសម្ភាសបច្ចុប្បន្ន អាចនឹងត្រូវបានធ្វើតាមទូរស័ព្ធឬតាមប្រព័ន្ធអេឡិចទ្រូនិចផ្សេងៗ(Skype, zoom, google meet, MS. Team… #ពេលក្រោយខ្ញុំនឹងនិពន្ធទាក់ទងពីការត្រៀខ្លួនសម្រាប់ការសម្ភាសន៍នាសម័យឌីជីថលនេះ) ការសម្ភាសន៍បន្ត កន្ទុយគ្នា អស់ពីគណៈកម្មការមួយទៅមួយក្នុងថ្ងៃតែមួយនឹងដឹងលទ្ធផលភ្លាមៗ, ការសម្ភាសន៍តាមទម្រង់ឯកសាររបស់បេក្ខជន (Portfolio based interview), មានបទដ្ឋានកូនកាត់ថែមលើសពីនេះទៀត
- កាយវិការសមរម្យពេលជួបគណៈកម្មការនិងពេលចប់ កុំឱនលំទោនពេក ទន់តែរឹងមាំនិងរួសរាយ
- ចម្លើយដែលឆ្លើយកុំវែងអន្លាយពេក ចាក់អោយចំក្រអៅ, បើគណៈកម្មការសួសំណួរ បាទចាស អ្នកត្រូវចេះពន្លាតបន្តិច កុំខ្លីកំបុតពេក
ពេលនេះពាក្យថាភ័យវាលែងមានទៀតហើយ ទំនុកចិត្តក៏ខ្ពស់ជាងមុនដែរមែនទេ អានមិនយល់ សូមអានម្ដងទៀត រហូតដល់វាដក់ក្នុងគំនិត សូមបីតែខ្ញុំសរសេរក៏ចំណាយពេលសរសេរនិងអានសារចុះឡើងច្រើនដង មុនសម្រេចចិត្តផ្សាយជូនអ្នក🙂។
2. #ក្រោយពេលសម្ភាសន៍ #
បើលើសពីមួយឬពីរសប្ដាហ៍ ដោយគ្មានការទាក់ទងមកទេ សូមកុំចាំ ឬចាំឱកាសក្រោយ រួយក្រលេកទៅក្រោយបន្តិចថាអ្វីជាមូលហេតុ។ ការមិនបានជូនដំណឹងពីលទ្ធផលវាមិនចាំបាច់សម្រាប់អ្នកទេ ការបន្តដំណើរទៅមុខរបស់អ្នកទើបសំខាន់។ ហេតុផលមួយចំនួនអាចមកពីមានការប្រគួតប្រជែងខ្លាំងពេក ឬមកពីអ្នកល្អពេកក៏ថាបាន តួនាទីខ្លះត្រូវការអ្នកចេះល្មមៗមកធ្វើទេ។
ខាងលើអំបាលមាន ជារបៀបសម្ភាសន៍ផ្លូវការ, រីឯសម្ភាសន៍មិនផ្លូវការជាការសម្ភាសន៍ដោយ ធ្វើនៅខាងក្រៅក្រុមហ៊ុន ដូចជាការជួបតាមហាងកាហ្វេជាដើម ភាគច្រើននិយោជកបានស្គាល់បេក្ខជនរួចរាល់ហើយ ម៉្យាងអាចជាការស្នើរសុំរបស់បេក្ខជន និងការទាក់ទាញដើម្បឲ្យចូលរួមការសម្ភាសន៍ផ្លូវការ។
ការសម្ភាសវាឆ្លុះបញ្ចាំងពីក្រុមហ៊ុន ពីធម្មជាតិនៃការធ្វើការ របស់ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុននោះ អ្នកអាចអង្គេតដោយខ្លួនឯងផ្ទាល់។
អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នក ខ្ញុំសង្ឃឹមថា🙂 វាកើតជាប្រយោជន៍ដល់អ្នក ប្រសិនបើមានកំហុសឆ្គង ឬខ្វះខាតអត្ថន័យណាមួយ ខ្ញុំសុំអធ្យាស្រ័យ🤝។

#រក្សារសិទ្ធដោយ JOBs Plc

14/12/2020

#អបអរសាទរខួប២៨ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក «១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២០»
២៨ឆ្នាំមុន នៅទីក្រុង Santa Fe សហរដ្ឋអាមេរិក តំបន់ប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។

អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែនៅតែមានអ្នកយល់ច្រឡំថា ការចុះបញ្ជីបេតិកភណ្ឌនេះ គឺសំដៅទៅលើប្រាសាទអង្គរវត្ត។ តាមពិតមិនមែនមានតែប្រាសាទអង្គរវត្តមួយទេ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិកភណ្ឌអង្គរដែលបានចុះបញ្ជីនេះគឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។

តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួសដែលមានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។

ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

#ប្រាសាទ៖
ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុបចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជីចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារនៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ១០០ ហើយគ្រឹះប្រាសាទដែលកប់ក្នុងព្រៃក៏មានដល់ទៅរាប់រយទៀត។

#បរិស្ថាន៖
បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទីពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់នឹងខ្យល់ព្យុះភ្លៀងខ្លាំងដែលបក់បោកមកលើប្រាសាទ និងជាម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀបដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹតតែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបានទាក់ទាញទេសចររាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។

ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀតផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាងលិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលគួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។

#ប្រជាជន៖
តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះបានថែរក្សាបេតិកភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និងសំនៀងប្លែកពីគេឯង។

បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរនៅឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឲ្យទំនៀមទាំងនេះអាចគង់វង្សតកូនតចៅរហូតតទៅ៕

Sources:
http://apsaraauthority.gov.kh/?page=detail&ctype=article&id=1234&lg=kh
https://t.me/c/1394225118/1656

31/07/2020
27/07/2020

គន្លឹះ ៤ យ៉ាង ជោគជ័យក្នុងការងារ៖

១. ស្គាល់ពីតំណែងខ្លួនឯង
២. ស្រលាញ់អ្វីដែលអ្នកធ្វើ
៣. ជឿជាក់លើខ្លួនឯង
៤. មានទំនាក់ទំនងល្អ

Boss Vs. Leader
27/07/2020

Boss Vs. Leader

7 differences between a Boss and a real Leader.
24/07/2020

7 differences between a Boss and a real Leader.

09/07/2020

វិធីសាស្រ្តធ្វើការងារ ៦យ៉ាង ដើម្បីក្លាយជាបុគ្គលិកឆ្នើម​​៖

1 - មកធ្វើការឱ្យទាន់ម៉ោង

​សូមព្យាយាមមកធ្វើការអោយបានមុនយ៉ាងហោចណាស់ 5 ទៅ 10 នាទីមុនម៉ោងកំណត់ជារៀងរាល់ថ្ងៃ​ នោះនឹងបង្ហាញអោយប្រធានផ្នែក របស់អ្នកគឹតថាអ្នកយកចិត្តទុកដាក់សំរាប់កាតព្វកិច្ចរបស់អ្នកយ៉ាងម៉ត់ចត់ គាត់នឹងស្ងើចសរសើរអ្នក

2 - បំពេញភារកិច្ចដោយខ្លួនឯង

ខិតខំព្យាយាមធ្វើការងាររបស់អ្នក ហើយបញ្ចប់ភារកិច្ចដោយខ្លួនឯង ដោយគ្មានការស្នើសុំជំនួយពីបុគ្គលិកដ៏ទៃ។​ ទោះជាយ៉ាងណាក៏ដោយអ្នកគួរសួរគេ ប្រសិនបើអ្នកនៅតែមិនច្បាស់អំពីអ្វីមួយបន្ទាប់ពីស្វែង
រកដំណោះស្រាយដោយខ្លួនឯង។

3 - សម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរ

និយោជិកដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបានលឿនគឺពិតជាតម្រូវការរបស់អង្គភាព។ សូមព្យាយាមស្វែងយល់ព័ត៌មានថ្មីភ្លាមៗ ដើម្បីឳ្យអ្នកអាចធ្វើការងារដោយរលូនទៅតាមការផ្លាស់ប្តូរនេះ។ ព្យាយាមធ្វើជាបុគ្គលិកដែលមានឥរិយាបថវិជ្ជមាន និងរំភើបចំពោះការផ្លាស់ប្តូរ។

4 - ប្រឹងប្រែងធ្វើការ

ផ្តល់ថាមពលទាំងអស់របស់អ្នកលើការបំពេញភារកិច្ចនៅក្នុងដៃប្រកបដោយប្រសិទ្ធភាព។ ព្យាយាមកាត់បន្ថយការជជែកគ្នាជាមួយបុគ្គលិកផ្សេងទៀតដោយប្រើពេលយូរៗ។ និយោជកចង់បានបុគ្គលិកដែលឧស្សាហ៍ព្យាយាមនិងសំរេចបានជាលទ្ធផល។​ ផ្តោតអារម្មណ៍លើការងាររបស់អ្នក និងសិក្សាពីគោលការណ៍នៃអង្គភាពជារឿងសំខាន់។

5 - រក្សាសណ្តាប់ធ្នាប់ និងមានរបៀបល្អ

ប្រធានផ្នែករបស់អ្នកកាន់តែការចាប់អារម្មណ៍​ ប្រសិនបើអ្នកជាមនុស្សដែលមានការរៀបចំល្អ ព្រោះជំនាញនៃការរៀបចំ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការងាររបស់អ្នក។ ថែរក្សាឯកសារមានសណ្តាប់ធ្នាប់ និងចេះកំណត់គោលដៅផ្ទាល់ខ្លួន ផែនការការងារសម្រាប់ខ្លួនអ្នកផ្ទាល់។

6 - យកចិត្តទុកដាក់ទៅលើការងារយ៉ាងលម្អិត

សូមព្យាយាមធ្វើជាបុគ្គលិកល្អិតល្អន់ និងម៉ត់ចត់។​ មធ្យោបាយដ៏ល្អក្នុងការបង្កើនការយកចិត្តទុកដាក់របស់អ្នកទៅលើការងារអោយបានម៉ត់ចត់ គឺដោយការធ្វើកិច្ចការមួយម្តងៗ ។ បើអ្នកមានតារាងការងារ 10ចំណុចដែលអ្នកត្រូវធ្វើសម្រាប់ថ្ងៃនេះ សូមកុំគិតទៅណាផ្តេសផ្តាស់អោយសោះ ផ្តោតអារម្មណ៍ហើយធ្វើតាមការងារក្នុងតារាងដែលអ្នកមាន។

Address

Phnom Penh
12411

Alerts

Be the first to know and let us send you an email when JOBs Plc posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category