10/08/2026
📚 កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៦ ភោជនីយដ្ឋានបាយ័ន បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ក្រោមប្រធានបទ៖
«ផែនការយុទ្ធនាការជំរុញការលក់ម្ហូបសែនក្បាលទឹក នៅភោជនីយដ្ឋានបាយ័ន»។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបង្រៀនដោយ អ្នកគ្រូ ជៀវ រាសី និងមានការសម្របសម្រួលដោយ អ្នកគ្រូ ភុំ សុធារ៉ា និង លោកគ្រូ គង់ សម្បត្តិ។
កម្មវិធីនេះប្រព្រឹត្តទៅនៅ ភោជនីយដ្ឋានបាយ័ន សាខាព្រៃស ចាប់ពីម៉ោង ៤:០០ រសៀល ដល់ ៦:០០ ល្ងាច ដោយមានការចូលរួមពីតំណាង ផ្នែកលក់នៃទីស្នាក់ការកណ្ដាល ព្រមទាំង អ្នកគ្រប់គ្រងសាខា ប្រធានចុងភៅ ប្រធានផ្នែកសេវាកម្ម ប្រធានក្រុមសេវាកម្ម និងអ្នកទទួលការកម្ម៉ង់តាមទូរស័ព្ទ មកពីភោជនីយដ្ឋានបាយ័នទាំង ១២ សាខា។
🎯 កម្មវិធីបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងការយល់ដឹង និងជំនាញរបស់ក្រុមការងារ ក្នុងការរៀបចំផែនការយុទ្ធនាការ និងជំរុញការលក់ម្ហូបសែនក្បាលទឹក ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលដៅអាជីវកម្មរបស់ភោជនីយដ្ឋានបាយ័ន។
……….
#ភោជនីយដ្ឋានបាយ័ន #ឱកាសការងារ