Job Solutions-ដំណោះស្រាយការងារ

Job Solutions-ដំណោះស្រាយការងារ ផេកនេះនឹងចូលរួមជាចំណែកមួយសម្រាប់ផ្សព្វផ្សាយពីចំណេះដឹងទូទៅ និងព័ត៌មានពីឱកាសការងារផ្សេងៗ!

13/06/2026
21/05/2026

នៅក្នុងលោកនេះ មនុស្សជាច្រើនតែងតែមើលរំលងរបស់ដែល «សាមញ្ញ» ព្រោះគិតថាវាគ្មានតម្លៃ ឬវាហួសសម័យ។ ប៉ុន្តែតាមការពិត របស់ដែលថ្លៃបំផុតក្នុងជីវិត មិនមែនជារបស់ដែលប្រើលុយទិញបាននោះទេ តែជារបស់ដែលសាមញ្ញបំផុតដែលយើងមានស្រាប់។ នេះជារបស់ ៤ យ៉ាងដែលសាមញ្ញបំផុត ប៉ុន្តែមានតម្លៃកាត់ថ្លៃមិនបាន៖

១. សុខភាព និងខ្យល់ដកដង្ហើម៖ ជាអ្វីដែលយើងទទួលបានដោយឥតគិតថ្លៃ និងមើលរំលងជាប្រចាំ ប៉ុន្តែវាជាទ្រព្យតែមួយគត់ដែលមហាសេដ្ឋីហ៊ានប្ដូរទ្រព្យសម្បត្តិទាំងអស់ដើម្បីទទួលបានវាវិញនៅពេលធ្លាក់ខ្លួនឈឺ។

២. ទំនុកចិត្ត (Trust)៖ កើតចេញពីទង្វើសាមញ្ញដូចជាការរក្សាសន្យា និងភាពស្មោះត្រង់ ប៉ុន្តែវាជាកិត្តិយសដែលប្រើពេលរាប់ឆ្នាំដើម្បីសាង ហើយទោះមានលុយច្រើនប៉ុណ្ណាក៏មិនអាចទិញវាបានដែរនៅពេលដែលវាបាត់បង់ទៅ។

៣. ស្នាមញញឹម និងសម្តីពីរោះ៖ ជាអំណោយដែលមិនបាច់ចំណាយដើមទុនសូម្បីមួយរៀល តែវាមានអានុភាពអាចបើកទ្វារបេះដូងមនុស្ស ធ្វើឱ្យសត្រូវក្លាយជាមិត្ត ឱកាស និងនាំមកនូវសន្តិភាព។

៤. ពេលវេលា៖ ជាធនធានតែមួយគត់ដែលមនុស្សគ្រប់គ្នាទទួលបានស្មើៗគ្នា (២៤ ម៉ោង) ប៉ុន្តែវាជារបស់ដែល «ចាយហើយ រកវិញមិនបាន» ដូចជាពេលវេលាដែលអ្នកនៅជាមួយឪពុកម្តាយ ឬពេលវេលាដែលអ្នកមើលកូនធំធាត់។ល។
--------------------------------
ចំណេះដឹងថ្មីៗជាច្រើន: www.kumnit.com
Youtube: https://www.youtube.com/
Telegram: https://t.me/kumnitdotcom
#គំនិត

02/05/2026

✅❤️

03/04/2026

🫶🏼

Dear Gen Z
29/09/2025

Dear Gen Z

13/09/2025

“ចង់ចេញរកស៊ី ត្រូវសួរខ្លួនឯងសំណួរទាំងអស់នេះ” 📌
1- គិតឱ្យច្បាស់ថារកអ្នកផ្គត់ផ្គង់នៅឯណា? លក់ឱ្យអ្នកណា? ផលិតផល ឬ សេវាកម្ម យើងមានអ្វីពិសេសជាងគេ? ស្វែងរកអតិថិជនដោយវិធីណា? មិនមែនឃើញគេលក់អ្វីដាច់ ទៅលក់តាមគេនោះទេ។

2- ព្យាយាមកុំចំណាយដើមទុនច្រើនពេក៖ នៅពេលចាប់ផ្តើមដំបូង ពេលដែលអាជីវកម្មមិនទាន់បង្កើតប្រាក់ចំណេញ កុំជួលកន្លែងថ្លៃពេក កុំដាក់បុគ្គលិកច្រើនពេក បើកដំណើរការសាកល្បងសិន ចាំពង្រីកប្រតិបត្តិការជាក្រោយ។

3- រៀនប្រើប្រាស់ធនធានដែលមានស្រាប់៖ បើសិនជាពីមុនធ្វើការឱ្យគេ ហើយចង់ចេញមករកស៊ី ត្រូវសម្លឹងមើលធនធានដែលខ្លួនមាន មិត្តភក្តិ មិត្តរួមការងារ អតិថិជនយើងពីមុន សុទ្ធតែជាធនធានដែលយើងត្រូវយកមកប្រើ។

4- ត្រូវចេះប្រើអ៊ីនធឺណេត៖ មិនថាអាជីវកម្មយើងតូចតាច ឬក៏ធំដុំប៉ុនណាទេ ត្រូវតែរៀនប្រើអ៊ីនធឺណេត រៀនលេងបណ្តាញសង្គម Facebook, Tik Tok ដើម្បីទាក់ទាញអតិថិជនថ្មី។

5- ចុះពិនិត្យខ្លួនឯង កុំព្រលែងដៃ៖ ម្ចាស់អាជីវកម្មភាគច្រើន អាងមានបុគ្គលិក មិនដែលចុះពិនិត្យមើលដោយខ្លួនឯង បាត់ស្តុកក៏មិនដឹង ខែនេះលក់ចំណេញ ឬ ខាតក៏គ្មានទិន្នន័យ។ ផ្តោតលើអាជីវកម្មខ្លួនឯង ចាប់ប្រតិបត្តិការឱ្យជាប់ ពង្រឹងឱ្យរឹងមាំ ហើយចាំពង្រីកជាក្រោយ។

-WERead 📚

Address

Sangkat PhsarDermThkov, Chamkarmon, Phnom Penh City
Phnom Penh

Opening Hours

09:00 - 17:00

Telephone

+85593725665

Website

Alerts

Be the first to know and let us send you an email when Job Solutions-ដំណោះស្រាយការងារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share