21/07/2019
សេចក្តីជូនដំណឹង! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសប្រទ្បងជ្រើសរើសក្របខណ្ឌចំនួន ៩២ កន្លែង សម្រាប់ឆ្នាំ២០១៩ ។
កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះសុំសិទ្ធប្រឡង គិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រឹមវេលាម៉ោង ១៧:០០នាទី។
បេក្ខជនត្រូវបំពេញពាក្យដោយដៃ ចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃ និងមកដាក់ពាក្យដោយផ្ទាល់ ព្រមទាំងភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយ នៅការិយាល័យបៀវត្ស-ក្របខណ្ឌ នាយកដ្ឋានបុគ្គលិក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាន់ទី៣ (បន្ទប់លេខ ៣០១) រៀងរាល់ម៉ោងធ្វើការ។
++ សម្រាប់ព័ត៌មានបន្ថែម៖
សូមទំនាក់ទំនងតាមទូរស័ព្ទលោក កែវ ជានិត ០៩៩ ៥០១ ៥០០ និងលោកស្រី ស៊ូ សុធា ០១១ ៦៣២ ២០២។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=18281