Pisey HR Recruit

Website

Pisey HR Recruit លេខទំនាក់ទំនងការងារ៖ 011 267 187/016 817 694

កម្មសិក្សា មិនមែនគ្រាន់តែជាការទទួលបានបទពិសោធន៍ទេ — ប៉ុន្តែជាការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគតនិស្សិតជាច្រើនគិតថា...
05/09/2026

កម្មសិក្សា មិនមែនគ្រាន់តែជាការទទួលបានបទពិសោធន៍ទេ — ប៉ុន្តែជាការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត

និស្សិតជាច្រើនគិតថា កម្មសិក្សាគ្រាន់តែជាកាតព្វកិច្ចមួយដែលត្រូវបំពេញមុនពេលបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ។ ប៉ុន្តែបើសម្រាប់ខ្ញុំវិញ ខ្ញុំជឿថា កម្មសិក្សាអាចមានគុណតម្លៃលើសពីនេះ។ វាអាចជាជំហានដំបូងដ៏សំខាន់បំផុតក្នុងការចាប់ផ្តើមកសាងអាជីពរបស់យើង។ នៅសាកលវិទ្យាល័យ យើងទទួលបានចំណេះដឹង និងទ្រឹស្តីជាច្រើន ប៉ុន្តែនៅពេលចូលហាត់ការលើការងារ យើងនឹងចាប់ផ្តើមយល់ថា តើការធ្វើការនៅក្នុងបរិយាកាសការងារពិតប្រាកដវានឹងមានន័យដូចម្តេចសម្រាប់យើង។

ខាងក្រោមនេះ គឺជាជ្រុងមួយនៃគំនិតដែលខ្ញុំយល់ថា យើងអាចទទួលបានអត្ថប្រយោជន៍ពីកម្មសិក្សាដ៏ល្អមួយ៖
1. ស្វែងយល់ពីរបៀបធ្វើការ៖ កម្មសិក្សាបានផ្តល់ឱកាសឱ្យយើងរៀន និងអនុវត្តការងារជាក្រុម ការទំនាក់ទំនង ការប្រជុំ ការគោរពពេលវេលា វប្បធម៌ការងារ និងការទទួលខុសត្រូវក្នុងការងារ។ ទាំងនេះ វាមិនមែនសុទ្ធតែអាចរៀនបានពេញលេញនៅក្នុងសាលានោះទេ។

2. ពីចំណេះដឹងទៅជាជំនាញ៖ ការដឹងពីអ្វីមួយ និងការអាចយកវាទៅអនុវត្ត វាគឺជារឿងពីរផ្សេងគ្នា។ ចំណែកឯកម្មសិក្សាបានផ្តល់ឱកាសឱ្យយើងអាចយកចំណេះដឹងដែលបានរៀននៅសាកលវិទ្យាល័យ មកអនុវត្តជាមួយស្ថានភាពការងារពិតប្រាកដបាន។ នេះហើយជាពេលដែលចំណេះដឹងចាប់ផ្តើមក្លាយជាជំនាញពិតប្រាកដ។

3. ស្វែងយល់ពីចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់ខ្លួន៖ ពេលខ្លះ យើងគិតថាយើងយល់ខ្លួនឯងថាអាចធ្វើការងារបានច្រើនប្រភេទ ប៉ុន្តែយើងមិនទាន់ដឹងបានដឹងទេថាការងារទាំងនោះពិតជាត្រូវនឹងសមត្ថភាព និងសាកសមតាមចំណូលចិត្តយើងឬអត់។ បន្ទាប់ពីបានចុះកម្មសិក្សាលើការងារ នោះយើងនឹងដឹងច្បាស់ពីចំណុចកម្មសិក្សាអាចជួយឱ្យយើងស្វែងយល់ថា៖
-តើការងារអ្វីខ្លះដែលខ្លួនយើងចូលចិត្ត?
-តើយើងមានសមត្ថភាព និងភាពខ្លាំងលើអ្វីខ្លះ?
-តើយើងត្រូវអភិវឌ្ឍចំណុចណាខ្លះបន្ថែម?
-តើយើងចង់បន្តអាជីពក្នុងវិស័យមួយណា?

4. វាបានជួយបង្កើនទំនុកចិត្តរបស់យើងក្នុងបរិបទការងារ៖ ថ្ងៃដំបូងនៃការងារ យើងអាចនឹងមានអារម្មណ៍ថាមិនសូវជាមានទំនុកចិត្តលើខ្លួនឯង។ យើងអាចខ្លាចការធ្វើខុស ខ្លាចការសួរសំណួរ ឬខ្លាចការទំនាក់ទំនងជាមួយមិត្តរួមការងារដែលមានបទពិសោធន៍ច្រើនជាងយើង។ ប៉ុន្តែការធ្វើខុស និងការរៀនពីកំហុស គឺជាផ្នែកមួយនៃការរីកចម្រើនក្នុងជីវិតរបស់យើងតាមរយៈការណែនាំ និងការអនុវត្តជាបន្តបន្ទាប់ យើងនឹងចាប់ផ្តើមមានទំនុកចិត្ត និងសម្របខ្លួនបានកាន់តែល្អនៅក្នុងបរិយាកាសការងារនោះ។

5. បង្កើតការទំនាក់ទំនងក្នុងវិស័យការងារ៖ កម្មសិក្សាមិនមែនមានតែការរៀនពីការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការឱ្យយើងស្គាល់មនុស្សថ្មីៗដូចជា៖ អ្នកគ្រប់គ្រង មិត្តរួមការងារ និងអ្នកជំនាញក្នុងវិស័យផ្សេងៗ។ ការមានទំនាក់ទំនងនេះ អាចក្លាយជាផ្នែកមួយនៃបណ្តាញការងារ ឬវិជ្ជាជីវៈរបស់យើង ពីព្រោះយើងមិនអាចដឹងទេថា តើទំនាក់ទំនងមួយណាអាចនាំមកនូវឱកាសការងារបន្ទាប់របស់យើង។

សរុបមក កម្មសិក្សាមិនមែនគ្រាន់តែជាតម្រូវការសម្រាប់ការបញ្ចប់ការសិក្សា ឬវិធីដើម្បីទទួលបានវិញ្ញាបនបត្រនោះទេ វាបែជាផ្តល់ឱកាសដ៏មានតម្លៃក្នុងការទទួលបានបទពិសោធន៍ក្នុងការងារយ៉ាងពិតប្រាកដ អភិវឌ្ឍជំនាញជាក់ស្តែង កសាងទំនុកចិត្ត និងរៀបចំសម្រាប់អាជីពនាពេលអនាគ៕

-----------------------------------------------------------------------

05/09/2026

ក្រុមហ៊ុនយើងកំពុងត្រូវការបុគ្គលិកផ្នែកសម្អាតបន្ទាន់!!
ទីតាំង៖ ជិតអ៊ីអន2 និងច្បារអំពៅ។ លេខទំនាក់ទំនង 016817694

🚀 WE'RE HIRING!Current Opening:• Sales Officer• Tax Accountant• Call Center• Senior Purchasing• HR Executive• Senior Acc...
03/09/2026

🚀 WE'RE HIRING!

Current Opening:
• Sales Officer
• Tax Accountant
• Call Center
• Senior Purchasing
• HR Executive
• Senior Accounting
• Tour Operation Executive

Location: Phnom Penh Branch
___________________________________

Apply now & more Information
📧 Email: [email protected]
📱 Contact: 011267187 | 016817694
💬 Telegram: 011267187

Apply today and let us connect you with the right opportunity!
_______________________________________________________________________________

🚀 WE'RE HIRING!Current Opening:• Accounting Officer• Service Admin Officer• Messenger1. Basic Salary: Negotiable, Other ...
02/09/2026

🚀 WE'RE HIRING!

Current Opening:
• Accounting Officer
• Service Admin Officer
• Messenger

1. Basic Salary: Negotiable, Other Benefits
2. Working Day: Monday - Saturday (morning)
3. Working Time: 8:00 am - 5:00 pm

Location: Toul Kork Branch
___________________________________

Apply now & more Information
📧 Email: [email protected]
📱 Contact: 011267187 | 016817694
💬 Telegram: 011267187

Apply today and let us connect you with the right opportunity!

🚀 WE'RE HIRING!Current Opening:• Residential Educator (Similar to Teacher Assistant)1. Working Hours: 8:00 AM - 5:00 PM2...
02/09/2026

🚀 WE'RE HIRING!
Current Opening:
• Residential Educator (Similar to Teacher Assistant)
1. Working Hours: 8:00 AM - 5:00 PM
2. Working Days: Monday - Friday
(3 Weeks on, 1 Week Day Off)
3. Salary: Negotiable, Other Benefits

Location: Chroy Chongva, Phnom Penh
___________________________________
Requirements:
• Bachelor's Degree Graduate
• Experience as a Teacher or Teacher Assistant
• Good English Communication Skills
• Can live at the school (3 meals and accommodation provided)

Benefits:
✔️ Public Holidays Follow Labor Law
✔️ Annual Leave, Special Leave, Sick Leave & Maternity Leave
✔️ NSSF & Insurance
✔️ Summer Break (1.5 Months)
✔️ Seniority
✔️ Other Benefits According to Company Policy

Apply now & more Information
📧 Email: [email protected]
📱 Contact: 011267187 | 016817694
💬 Telegram: 011267187

Apply today and let us connect you with the right opportunity!

🚀 WE'RE HIRING!Current Opening:• Senior Purchasing1. Working Hours: Monday - Saturday• 7:00 AM - 5:00 PM• 8:00 AM - 6:00...
02/09/2026

🚀 WE'RE HIRING!
Current Opening:
• Senior Purchasing

1. Working Hours: Monday - Saturday
• 7:00 AM - 5:00 PM
• 8:00 AM - 6:00 PM
2. Salary & Benefits: Competitive Package

Location: Chamkar Doung, Khan Dangkor, Phnom Penh
___________________________________
Key Responsibilities:
• Source, compare, and evaluate suppliers for construction materials and equipment
• Prepare Purchase Orders (Overseas & Local), RFQs, and Purchase Requisitions
• Negotiate contracts, terms, and delivery schedules with suppliers
• Coordinate with site teams, project engineers, and warehouse
• Monitor inventory and forecast material requirements
• Maintain purchasing, supplier, and payment records
• Follow up with suppliers and resolve delivery or material issues
• Conduct market surveys to identify suppliers and cost-saving opportunities

Apply now & more Information
📧 Email: [email protected]
📱 Contact: 011267187 | 016817694
💬 Telegram: 011267187

Apply today and let us connect you with the right opportunity!

តើការជ្រើសរើសការងារខុសពីជំនាញសាកលវិទ្យាល័យ គឺជាកំហុសធំសម្រាប់និស្សិតឬទេ?និស្សិតជាច្រើនមានការព្រួយបារម្ភនៅពេលដែលការងាររបស...
29/08/2026

តើការជ្រើសរើសការងារខុសពីជំនាញសាកលវិទ្យាល័យ គឺជាកំហុសធំសម្រាប់និស្សិតឬទេ?

និស្សិតជាច្រើនមានការព្រួយបារម្ភនៅពេលដែលការងាររបស់ខ្លួនមិនស្របនឹងជំនាញដែលបានសិក្សានៅសាកលវិទ្យាល័យ។ អ្នកខ្លះសិក្សាជំនាញគណនេយ្យ បែរជាធ្វើការផ្នែកលក់, ខ្លះទៀតសិក្សាជំនាញទីផ្សារ បែរជាធ្វើការផ្នែកបម្រើអតិថិជនទៅវិញ។
តើវាជាកំហុសធំមែនទេ?

ចម្លើយនោះគឺ មិនមែនទេ។ ជំនាញដែលយើងសិក្សានៅសាកលវិទ្យាល័យ គឺជាមូលដ្ឋានចំណេះដឹងមួយ ប៉ុន្តែមិនគួរជាអ្វីដែលកំណត់ជម្រើសអាជីពរបស់យើងទាំងស្រុងនោះទេ។ ក្នុងទីផ្សារការងារពិតប្រាកដ មនុស្សជាច្រើនស្វែងរកឃើញចំណាប់អារម្មណ៍ និងសមត្ថភាពរបស់ខ្លួន តាមរយៈបទពិសោធន៍ការងារ មិនមែនត្រឹមតែតាមរយៈមុខវិជ្ជាដែលយើងបានជ្រើសរើសពេលចូលរៀននោះទេ។

ការងារក្រៅជំនាញអាចផ្តល់ជំនាញដែលមានតម្លៃជាច្រើន។ ការងារផ្នែកលក់អាចបង្រៀនអំពីការទំនាក់ទំនង និងការចរចា, ការងារបម្រើអតិថិជនអាចបង្កើនការអត់ធ្មត់ និងការដោះស្រាយបញ្ហា, ការងាររដ្ឋបាលអាចបង្រៀនអំពីការរៀបចំឯកសារ និងការគ្រប់គ្រងពេលវេលា។ ជំនាញទាំងនេះអាចប្រើបានក្នុងអាជីពជាច្រើន ហើយអាចជួយយើងឱ្យយល់បានកាន់តែច្បាស់ថា តើការងារប្រភេទណាសមនឹងខ្លួនយើង។

សម្រាប់និស្សិតមួយចំនួន ការជ្រើសរើសការងារខុសជំនាញ គឺជាការចាំបាច់។ ជាពិសេសនិស្សិតដែលមកពីខេត្ត អាចត្រូវរកប្រាក់សម្រាប់ថ្លៃជួលបន្ទប់ អាហារ ការធ្វើដំណើរ និងថ្លៃសិក្សា។ ក្នុងករណីនេះ ការទទួលយកការងារដែលអាចរកបាន មិនមែនមានន័យថាយើងបោះបង់អនាគតនោះទេ។ ប៉ុន្តែវាជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ ដើម្បីបន្តការសិក្សា និងជីវិតរបស់ខ្លួន។

ទោះជាយ៉ាងណា បងប្អូននិស្សិតក៏គួរមានផែនការច្បាស់លាស់ដូចគ្នាដែរ ប្រសិនបើការងារបច្ចុប្បន្នមិនស្របជំនាញ យើងអាចបន្តរៀនជំនាញបន្ថែម ស្វែងរកកម្មសិក្សា ឬចូលរួមសកម្មភាពដែលទាក់ទងនឹងវិស័យដែលយើងចង់ធ្វើនៅពេលអនាគត។ ការងារក្រៅជំនាញអាចជាជំហានបណ្ដោះអាសន្ន ប៉ុន្តែមិនគួរធ្វើឱ្យយើងឈប់អភិវឌ្ឍខ្លួនឆ្ពោះទៅគោលដៅរបស់ខ្លួនឡើយ។

សរុបមក ការជ្រើសរើសការងារខុសពីជំនាញសាកលវិទ្យាល័យ មិនមែនជាកំហុសធំទេ។ វាអាចក្លាយជាបញ្ហា លុះត្រាតែយើងបាត់បង់គោលដៅ និងឈប់រៀនអភិវឌ្ឍខ្លួន។ ប្រសិនបើយើងប្រើការងារនោះដើម្បីរកបទពិសោធន៍ បង្កើតជំនាញ និងរៀបចំផ្លូវទៅកាន់អនាគត នោះវាអាចក្លាយជាឱកាសដ៏មានតម្លៃមួយសម្រាប់យើង៕

មហ៊ុន Borribo យើងកំពុងត្រូវការបុគ្គលិកផ្នែក៖តួនាទី៖ បុគ្គលិកផ្នែកសម្អាតទីតាំង៖ ផ្សារទំនើបអ៊ីអន៣ម៉ោងធ្វើការ៖ ៣:០០ល្ងាច - ...
17/08/2026

មហ៊ុន Borribo យើងកំពុងត្រូវការបុគ្គលិកផ្នែក៖

តួនាទី៖ បុគ្គលិកផ្នែកសម្អាត
ទីតាំង៖ ផ្សារទំនើបអ៊ីអន៣
ម៉ោងធ្វើការ៖ ៣:០០ល្ងាច - ១២:០០យប់

អត្ថប្រយោជន៍ដែលទទួលបានរួមមាន៖
- ប្រាក់ខែគោលសមរម្យ
- ប្រាក់លើកទឹកចិត្ត
- ផ្តល់ជូនប័ណ្ណ ប.ស.ស និងប័ណ្ណធានារ៉ាប់រងផ្សេងៗ

សូមទាក់ទងលេខ៖ 011267187

ក្រុមហ៊ុន Borribo យើងកំពុងត្រូវការបុគ្គលិកផ្នែក៖តួនាទី៖ បុគ្គលិកផ្នែកសម្អាតទីតាំង៖ បឹងត្របែកម៉ោងធ្វើការ៖ ៧:០០ល្ងាច - ៤:០...
17/08/2026

ក្រុមហ៊ុន Borribo យើងកំពុងត្រូវការបុគ្គលិកផ្នែក៖

តួនាទី៖ បុគ្គលិកផ្នែកសម្អាត
ទីតាំង៖ បឹងត្របែក
ម៉ោងធ្វើការ៖ ៧:០០ល្ងាច - ៤:០០ល្ងាច
ថ្ងៃធ្វើការ៖ ច័ន្ទ-សុក្រ

អត្ថប្រយោជន៍ដែលទទួលបានរួមមាន៖
- ប្រាក់ខែគោលសមរម្យ
- ប្រាក់លើកទឹកចិត្ត
- ផ្តល់ជូនប័ណ្ណ ប.ស.ស និងប័ណ្ណធានារ៉ាប់រងផ្សេងៗ

សូមទាក់ទងលេខ៖ 011267187

Address

Wat Phnom
Phnom Penh
12201

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:30
Saturday 07:30 - 12:00

Alerts

Be the first to know and let us send you an email when Pisey HR Recruit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category