12/01/2026
ថ្នាក់ដឹកនាំរោងចក្រ ស្ព័រតិច អុិនឌឹសស្ទ្រីយ៍ និងរោងចក្រ សផ្លេនឌើរ អុិនដាសស្ទ្រី និងបងប្អូនកម្មករនិយោជិត បាននាំយកអំណោយមកប្រគល់ជូនដល់ទីស្តីការក្រសួងការងាររួមមាន៖
អំណោយរបស់ រោងចក្រ ស្ព័រតិច អុិនឌឹសស្ទ្រីយ៍ និងបងប្អូនកម្មករនិយោជិត៖ ថវិកា ចំនួន ៦ ០០០ ០០០រៀល។
អំណោយរបស់ រោងចក្រ សផ្លេនឌើរ អុិនដាសស្ទ្រី និងបងប្អូនកម្មករនិយោជិត៖ អង្ករ ចំនួន ៥០០គ.ក មី ចំនួន ៣០កេស ទឹកសុទ្ធ(ចំណុះ៥០០មល) ចំនួន ១០កេស ស្ករស ចំនួន ៨០០កញ្ចប់ អំបិល ចំនួន ១០០កញ្ចប់ សាប៊ូ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ចំនួន ១កេស និងសម្លៀកបំពាក់ ចំនួន ១ ០០០ខោអាវ តាមរយៈក្រសួងការងារដើម្បីយកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក៕